all news KH
all news KH
សួង សុខារ៉ានីត និង ណូម័រ ចេញមុខការពារកវីនិពន្ធ ងួន សុបិន ដែលរងការរិះគន់លើការនិពន្ធបទ «ស៊ីបានចេះតែស៊ីទៅ»
(ភ្នំពេញ)៖ បន្ទាប់ពីបទ «ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយតារាចម្រៀង របស់ផលិតកម្ម ថោន លោក កែវ វាសនា និងជាស្នាដៃនិពន្ធ ពីសំណាក់លោក ងួន សុបិន ចេញលក់លើទីផ្សារមិនបានប៉ុន្មានថ្ងៃផង បច្ចុប្បន្នបាននិងកំពុងក្លាយជារឿងដ៏រំជើបរំជួល តាមបណ្តាញផ្សព្វផ្សាយនានា ពាក្យនិន្ទារិះគន់យ៉ាងច្រើន ក៏បាននិងកំពុងបាញ់ស្រោចយ៉ាងខ្លាំង ទៅលើការនិពន្ធបទភ្លេងចំឡងពីប្រទេសថៃ ហើយការប្រើអត្ថន័យពាក្យពេចន៍ ហាក់មានភាពឆ្គាំឆ្គង ប៉ះពាល់ដល់តម្លៃនារីខ្មែរ។ ឆ្លើយតបទៅនឹងការរិះគន់ដ៏ខ្លាំងក្លានេះ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រសួងព័ត៌មានក៏បានចេញបំរាម មិនស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ចាក់ផ្សាយនូវបទចម្រឿង«ស៊ីបានចេះតែស៊ីទៅ»និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ចាប់ពីថ្ងៃនេះតទៅ។ស្របពេលដែលក្រសួងព័ត៌មាន ប្រកាសផ្អាកចាក់ផ្សាយ និងពាក្យរិះគន់ជាច្រើន កំពុងចាក់ស្រោចយ៉ាងខ្លាំង ទៅលើកវីនិពន្ធលោក ងួន សុបិន និងតារាចម្រៀងលោក កែវ វាសនា នេះដែរ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ តារាសម្តែងស្រីកំពុងមានរឿងអាស្រូវ ហែកហួរគ្នារឿងលុយកាក់ កញ្ញា សួង សុខារ៉ានីត និងតារាសម្ដែងកញ្ញា ណូម័រ បានចេញមុខប្រតិកម្មការពារ លោក ងួន សុបិន ដោយទទូចស្នើឲ្យទស្សនិកជន បញ្ឈប់នូវរាល់ការរិះគន់នេះ និងរិះគន់ក្នុងន័យស្ថាបនា កែលំអ ដើម្បីឲ្យសិល្បៈខ្មែរបានរីកចម្រើន។
កញ្ញា សួង សុខារ៉ានីត បានសរសេរថា « ហេតុអ្វីបងប្អូនមិនចោលចរឹតព្រួតគ្នាជាន់ពន្លិច ទឹកចិត្តខ្មែរដូចគ្នានឹងម្លេះ? ខ្ញុំសូមសួរថា ចុះចំណែកបទ"ទឹកភ្នែកក្មេងពាល" ដែលគាត់ខិតខំនិពន្ធ ហើយនិយាយពីន័យមានប្រយោជន៍ អប់រំសង្គមទាំងមូល ដែលល្បីទូទាំងប្រទេស កាលពីថ្មីៗនេះដែរ ចុះហេតុអ្វីក៏គ្មានអ្នកណាផ្ដល់កម្លាំងចិត្ត សួររកមុខគាត់ ដើម្បីសរសើរលើកទឹកចិត្តគាត់ សោះអញ្ចឹង??? សួរថា តើកម្លាំងចិត្ត មានមកពីណាទៀត?»។
ការលើកឡើង របស់តារាសម្តែងកញ្ញា សួង សុខារ៉ានីត ខាងលើនេះធ្វើឡើង ក្រោយពីសង្កេតឃើញមានមហាជនជាច្រើន ពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក នាអំឡុងពេល២ឬ៣ថ្ងៃនេះ បានធ្វើការរិះគន់យ៉ាងចាស់ដៃ លើអ្នកនិពន្ធលោក ងួន សុបិន ជុំវិញការជ្រើសនិពន្ធបទចម្លងពីថៃ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងការប្រើប្រាស់អត្ថន័យគ្មាន សីលធម៌រហូតផ្ទុះការរិះគន់ ជាបន្តបន្ទាប់លើរូបលោក និងតារាចម្រៀងលោក កែវ វាសនា ផងដែរ។
ដោយឡែកតារាសម្ដែង ក្នុងបទ «ទឹកភ្នែកក្មេងពាល» កញ្ញា ណូម័រ ក៏បានប្រតិកម្ម នឹងការិះគន់នេះផងដែរ ដោយនាងបានសរសេរក្នុង Facebook របស់នាងថា «សូមប្រើពាក្យរិះគន់ ដើម្បីស្ថាបនា សូមយល់ចិត្តអ្នកនិពន្ធផង បានមួយបទៗ មិនងាយស្រួលទេ សម័យនេះសម័យហ្វេសប៊ុក ខ្ញុំសុំពិចារណារឿងមួយ ឆ្ងល់ណាស់ហេតុអ្វី ពេលបទគាត់តែង ពីអត្ថន័យអប់រំម្នាក់ៗ មិនបាក់ទឹកបាក់ដីសរសើរផង ដូចជាបទ "ទឹកភ្នែកក្មេងពាល. ទិវាបុណ្យឪពុក. សង្សាគរ. ទឹកភ្នែកកូនទាហាន. សង្សារខ្ញុំគេចិញឹម. ជីវិតអ្នកប្រដាល់. កូនអត់ខាន់ស្លា. ស្ទាវភូមិខ្ញុំ. មានសង្សារដូចអត់សង្សារ. កូនប្រុសម៉ែមិនល្អ. អាម៉ាប់អត់គូរ. ប្តីមិនបានការ. គ្មានអ្នកណាស្មោះអូនដូចរូបបង. ប្រពន្ធខ្ញុំយំនឹកសង្សារ. ប្តីអ្នកក្រ. កាបូបនៃក្តីសង្ឃឹម. ពេលពុកស្រវឹង. ចាំទូរស័ព្ទកូន. ថ្ងៃស្អែកអូនការ ឱភូមិព្រែកភ្នៅ. កូនកំលោះនេះជាសង្សារខ្ញុំ. បើអូនមិនទាន់ភ្លេចគេ ..ល...(ចុចឈ្មោះងួនសុបិន្ត អ្នកនឹងឃើញ ) សុំកាត់បន្ថយរឿង Troll តាមគេតាមឯងនឹងបានទេ!!!!! »។
តារាសម្ដែង ណូម័រ ក៏បានបន្ថែមក្នុងន័យសំណូមពរថា «សូមសុំណូមពរ ឲ្យអ្នករិះគន់បែរមកទិញឌីសស្ស៊ីនវិញមក ទើបតាមបណ្តាផលិតកម្មនីមួយៗ អាចមានសាច់ភ្លេច Original Song ឲ្យអ្នកនិពន្ធ... យល់ឲ្យជាក់ ចាំញាក់ចិញ្ចើម!!»៕
all news KH
Reviewed by lalanah
on
2:15 AM
Rating:
No comments: