អតីត​សង្សារ​ វ៉ាន់ នីឡា ត្រូវ​បុរស​ម្នាក់​បក​អា​ក្រាត តាម​​ Facebook ថា ជំ​ពាក់​លុយ​៣០០​ដុល្លារ អត់សង

អតីត​សង្សារ​ វ៉ាន់ នីឡា ត្រូវ​បុរស​ម្នាក់​បក​អា​ក្រាត តាម​​ Facebook ថា ជំ​ពាក់​លុយ​៣០០​ដុល្លារ អត់សង

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើល​ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមាន Account Facebook មួយ​ដែលមានឈ្មោះថា Vandy Prum បានចេញមុខបកអាក្រាតចំៗ ទៅលើអតីតសង្សារ​របស់តារាចម្រៀង វ៉ាន់ នីឡា គឺលោក កុយ សិទ្ធិសក្តិ ដែលមានឋានៈជាមន្ត្រី ប៉ូលីសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ថាបានជំពាក់ប្រាក់ចំនួន៣រយ ដុល្លារ មិនព្រមសង ដោយបុគ្គលរូបនេះ បានគេចវេសរហូត ធ្វើឲ្យម្ចាស់ Facebook ខាងលើទ្រាំលែងបាន ក៏ទម្លាយចេញតែម្ដង។
ម្ចាស់ Facebook ឈ្មោះ Vandy Prum បានសរសេរថា «លោក គុយ សិទ្ធិសិក្តិ ( fb name Sitthisak Sky ) មន្ត្រី ប៉ូលិសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ដែលត្រូវជាកូនលោក ឧត្តមសេនីយឯក គុយ ប៊ុនសន អតីតអគ្គពន្ធនាគារ ហើយគ្រប់គ្នា​ក៏ស្គាល់ថា ជាអតីតសង្សារ កញ្ញា វ៉ាន់ នីឡា កំពុងមានបញ្ហារឿងបង្ហោះរូបអាក្រាត រកមុខអ្នកបង្ហោះមិនទាន់ឃើញ! បានខ្ចីលុយពីខ្ញុំ ចំនួន៣០០ដុល្លារ តាំងពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៥ ហើយសន្យាថា ស​ង ម្តងថ្ងៃ​នេះ​​ម្តងថ្ងៃនោះ ដោយគេចវេសមិនចង់សង រហូតដល់ឥឡូវ ហើយក៏មានមនុស្សជាច្រើននាក់ ប្រាប់មកខ្ញុំថា លោក គុយ សិទ្ធិសក្តិ ក៏បានខ្ចីលុយពីពួកគាត់ ហើយបានសន្យា សងម្តងថ្ងៃនេះម្តងថ្ងៃនោះ ដូចគ្នាដែរ!»
​ម្ចាស់Facebook ដដែល បានសរសេរបន្ថែមទៀតថា «ដោយការយោគយល់ ទើបខ្ញុំចេះតែពន្យាពេលឲ្យរហូត តែពេលនេះ គឺទ្រាំនឹងការកុហក​លែងបានហើ​យ​.. វាពិតជា​គួរឲ្យ​អស់​សំណើចណាស់ ដែល​ថ្នាក់ដល់ទៅកូនលោកឧត្តមសេនីយ ហើយ មើលទៅរស់នៅក្នុងភាពហ៊ឺហារ ប៉ុន្តែបែរជារកលុយ៣០០ដុល្លារ សងមិនបាន ដល់ថ្នាក់ប្រាប់ថា ដើប្រមូលលុយ និងចងការប្រាក់គេមិនទាន់បាន។ សូម Share ឲ្យបានគ្រប់គ្នា ដើម្បីឲ្យភ្ញាក់ខ្លួន ឆាប់យកលុយមកសង និងឈប់ធ្វើបែបនេះទៀត !!! Please share it !»
ទោះបីជាយ៉ាងណា គេនៅមិនឃើញការបញ្ចេញប្រតិកម្ម ពីសំណាក់អតីតសង្សារតារាចម្រៀង វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ នៅឡើយទេ រហូតមកដល់ពេលនេះ ខណៈដែលរូមលោក ក៏កំពុងតែជាប់មន្ទិលសង្ស័យថា បានទម្លាយរូបស្រាតរបស់ វ៉ាន់ នីឡា នាពេលកន្លងមកផងដែរ ។ ជាមួយគ្នានេះ កញ្ញា វ៉ាន់ នីឡា ក៏បានដាក់ពាក្យប្ដឹងជនអនាមិក ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះទង្វើអសីលធម៌នេះទៀតផង៕



 

អតីត​សង្សារ​ វ៉ាន់ នីឡា ត្រូវ​បុរស​ម្នាក់​បក​អា​ក្រាត តាម​​ Facebook ថា ជំ​ពាក់​លុយ​៣០០​ដុល្លារ អត់សង អតីត​សង្សារ​ វ៉ាន់ នីឡា ត្រូវ​បុរស​ម្នាក់​បក​អា​ក្រាត តាម​​ Facebook ថា ជំ​ពាក់​លុយ​៣០០​ដុល្លារ អត់សង Reviewed by lalanah on 4:04 AM Rating: 5

No comments:

Powered by Blogger.