សុំច្បាប់មេមកលេងផ្ទះដូចសុំមកស្លាប់
ប៉ូលីសការពារ ព្រំដែននៅព្រះវិហារម្នាក់ សុំច្បាប់មេមកលេង ឪពុកម្តាយនៅស្រុក ដូចមកឲ្យបងប្រុស បង្កើតសម្លាប់
បន្ទាយមានជ័យ៖ នគរបាលការពារ ព្រំដែននៅខេត្តព្រះវិហារម្នាក់ សុំច្បាប់មេមកលេងស្រុក ត្រូវបងប្រុសបង្កើត វាយសម្លាប់ខាងក្រោយផ្ទះ តាំងពីយប់ លុះព្រឹកឡើង ទើបស្រ្តីជាម្តាយ ប្រទះឃើញសពកូនប្រុស បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិចាន់គិរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។មន្ត្រីនគរបាលប៉ុស្តិ៍ សង្កាត់ផ្សារកណ្តាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង សំអូន អាយុ៣៨ឆ្នាំ ជានគរបាល ការពារព្រំដែនគោក នៅខេត្តព្រះវិហ៊ារ (មិនទាន់ដឹងអង្គភាព) បានធ្វើដំណើរមលេងឪពុកម្តាយ នៅក្រុងប៉ោយប៉ែតនេះ ហើយក៏ត្រូវបាន ជនសង្ស័យ ឈ្មោះ ឡុង សំអឿត អាយុ៤២ឆ្នាំ និងត្រូវជាបងបង្កើត វាយឲ្យស្លាប់ តាំងពីយប់ថ្ងៃទី១២ ខែកក្កដា លុះព្រឹកឡើង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ទើបស្រ្តីជាម្តាយ បើកទ្វារចេញមកក្រៅ ស្រាប់តែឃើញកូនប្រុសពៅ របស់ខ្លួនដេកមិនដឹង តាំងពីពេលណា។
ភ្លាមៗនោះលោក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវមុខសញ្ញា រួចឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ដែលត្រូវជាបងប្រុសបង្កើត ជនរងគ្រោះភ្លាមៗ ។ ប្រភពប្រាប់ថា ជនសង្ស័យកើត ជំងឺសរសៃប្រសាទ ហើយគេធ្លាប់ឃើញ ជនសង្ស័យវាយធ្វើបាប ឪពុកម្តាយបងប្អូន ផងដែរ ។
លោក ធិន សុនដេត អធិការនគរបាល ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ពិតជាមានករណីឃាតកម្មមែន ជនដៃដល់ក្នុងករណីនេះឈ្មោះ ឡុង សំអឿត ជាបងប្រុសបង្កើត របស់ជនរងគ្រោះ ។ មុនកើតហេតុដៃដល់ និងជនរងគ្រោះមាន ទំនាស់ពាក្យសម្តីគ្នាតិចតួច ដោយជនសង្ស័យនិយាយថា ប្អូនប្រុសនិយាយ មើលងាយថាខ្លួនអន់ ជាមនុស្សមិនគ្រប់ទឹក ទើបជនសង្ស័យខឹងក៏វាយ ប្អូនរហូតដល់ស្លាប់ទៅ ។
លោកអធិការ បានបញ្ជាក់ថា បើទោះបីជាមានអ្នកភូមិ មួយចំនួនអះអាងថា ជនសង្ស័យជាមនុស្សសតិ មិនល្អយ៉ាងណាក៏ដោយ នេះគឺជាការនិយាយ របស់អ្នកស្រុកប៉ុណ្ណោះ ក្នុងនាមនគរបាល យុត្តិធម៌លោកចាត់ទុកថា ករណីនេះជាអំពើឃាតកម្ម ក្រោយសួរនាំជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់ ៕
សុំច្បាប់មេមកលេងផ្ទះដូចសុំមកស្លាប់
Reviewed by lalanah
on
10:48 PM
Rating:
No comments: