ក្រុម​គ្រួសារ​លោក កែម ឡី បញ្ជា​ទិញ​មឈូស​ទឹកកក​ តម្លៃ​ជាង ​១​ម៉ឺន​ដុល្លារ​ពី​ភូមា

ក្រុម​គ្រួសារ​លោក កែម ឡី បញ្ជា​ទិញ​មឈូស​ទឹកកក​ តម្លៃ​ជាង ​១​ម៉ឺន​ដុល្លារ​ពី​ភូមា

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុ​នេះ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៦​នេះ សភាព​សាកសព​លោក​បណ្ឌិត កែម ឡី មានការ​ប្រែប្រួល ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​សព​បាន​បញ្ជា​ទិញ​មឈូស​ទឹកកក​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​ពី​ប្រទេស​ភូមា ។
សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជា តំណាងរាស្ត្រ CNRP លោក សុ​ន ឆៃ តំណាង​គណបក្ស​នយោបាយ សង្គម​ស៊ី​វិល​មួយ​ចំនួន​ និង​ប្រជាពលរដ្ឋ​មក​ពី​តាម​រាជធានី​-​ខេត្ត នៅ​តែ​បន្ត​មក​ចូលរួម​និង​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​សព​លោក​បណ្ឌិត កែម ឡី ដែល​បាន​និង​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​ក្នុង​បរិវេណ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ ។
ប្រភព​បន្ត​ថា គិត​ត្រឹម​វេលា​ម៉ោង​ ១០​និង​០៩​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា​នេះ ក្រុម​គ្រួសារ​សព​មិន​ទាន់​សម្រេច​ពី​ពេលវេលា​និង​ទីតាំង​នៃ​ការ​បូជា ឬ​បញ្ចុះសព​លោ​កប​ណ្ឌិ​ទ កែម ឡី នៅឡើយ​ទេ ។
ទាក់ទង​ទៅ​នឹង​ទីតាំង​បូជា ឬ បញ្ចុះសព​នោះ សេចក្តីរាយការណ៍​បន្ត​ថា អតីតរដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក លឺ ឡាយ​ស្រេង បាន​ផ្តល់​ទីតាំង​មួយ​កន្លែង​តម្លៃ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​នៅ​ក្បែរ​ភ្នំ​ស្រង់ ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ៕
 

 

ក្រុម​គ្រួសារ​លោក កែម ឡី បញ្ជា​ទិញ​មឈូស​ទឹកកក​ តម្លៃ​ជាង ​១​ម៉ឺន​ដុល្លារ​ពី​ភូមា ក្រុម​គ្រួសារ​លោក កែម ឡី បញ្ជា​ទិញ​មឈូស​ទឹកកក​ តម្លៃ​ជាង ​១​ម៉ឺន​ដុល្លារ​ពី​ភូមា Reviewed by lalanah on 11:21 PM Rating: 5

No comments:

Powered by Blogger.