ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត

ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ សាលាដំបូង​ខេត្តកោះកុង បាន​បើក​អង្គ​សវនាការ​លើ​ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​ ទ្រព្យសម្បត្តិ​លើ​ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង សៃ ភេទ​ស្រី អាយុ​៥៣​ឆ្នាំ កាលពី​ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។

គួរ​រំលឹក​ថា ករណី​ខាងលើ ដំបូង​ឡើយ​មតិ​មហាជន​បាន​យល់​ច្រឡំ​ថា​ជា​ករណី​កូនស្រី​បង្កើត​សម្លាប់​ ម្តាយ​របស់​ខ្លួន​ប្លន់​យក​មាសប្រាក់​កេរ្តិ៍​មរតក​ដែល​ម្តាយ​មិន​ព្រម​ចែក​ ឲ្យ គឺ​កូនស្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ី​ម អាយុ​៣២​ឆ្នាំ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កូនស្រី​បង្កើត​រូប​នេះ និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ដែល​ជា​មនុស្ស​ស្និ​ទ​ស្នាល​ជាមួយ​ស្ត្រី​រង​គ្រោះ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​១​ខែ កូនស្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ី​ម ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ចំណែក​ជនសង្ស័យ​ឈ្មោះ ជា មុំ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​ដូច​ជា ខ្សែ​ក ខ្សែដៃ របស់​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ត្រូវ​ជាប់​បន្ទុក​ក្នុង​ករណី​ឃាតកម្ម​នេះ ។
សូម​បញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​កក្កដា​នេះ ក្នុង​អង្គ​សវនាការ លោក​ចៅក្រម អាំង ចិន្តា បាន​ចេញ​សាលក្រម​ស្ថាពរ​សម្រេច​ផ្តន្ទាទោស​ជនសង្ស័យ​ឈ្មោះ ជា មុំ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​បង្គាប់​ឲ្យ​ឈ្មោះ ជា មុំ សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​រដ្ឋប្បវេណី​គឺ​កូនស្រី​ឈ្មោះ ប៉ាន់ ណៃ​ស៊ី​ម ចំនួន​២០​លាន​រៀល តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ៕

 

 

ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត ករណី​ឃាតកម្ម​កាប់​ជា​ច្រើន​ពូថៅ​ប្លន់​យក​មាស​នៅ​កោះកុង ជនសង្ស័យ​ជាប់គុក​អស់​មួយ​ជីវិត Reviewed by lalanah on 8:37 PM Rating: 5

No comments:

Powered by Blogger.