ប្អូនលោកបណ្ឌិតកែម ឡី ដកខ្លួនពីគណៈកម្មការ​បុណ្យព្រោះ​ តេជ​គណប៊ុត ប៊ុនតិញបំពានសិទ្ធិ

ប្អូនលោកបណ្ឌិតកែម ឡី ដកខ្លួនពីគណៈកម្មការ​បុណ្យព្រោះ​ តេជ​គណប៊ុត ប៊ុនតិញបំពានសិទ្ធិ
លោក កែម រិទ្ធិសិទ្ធិ ត្រូវជាប្អូន​ប្រុស​បង្កើត​សព​លោកបណ្ឌិតកែម ឡី បាន​ចាក​ចេញ​​​ពី​គណៈ​កម្មការ​​​បុណ្យ​សព​​​បង​​​ប្រុស​​របស់លោក​ហើយ​នៅ​ ថ្ងៃនេះ ដោយសារ​តែព្រះតេ​គណព្រះនាម​ប៊ុត ប៊ុនតិញ បំពាន​សិទ្ធ​គណៈកម្មការ​បុណ្យ និង​គ្រួសារសព។ នេះ​បើ​យោង​​តាម​ការ​បកស្រាយ​របស់លោក​ប្រាប់សារព័ត៌មានខ្មែរថ្មី​នៅថ្ងៃ​ ទី១៨​កក្កដានេះ។
មូល​ហេតុធំ​​ដែល​បណ្តាល​​ឲ្យ​លោក កែម រិទិ្ធសិទ្ធិ ជា​ប្អូន​ប្រុស​បង្កើត​​លោកបណ្ឌិតកែម ឡី​ សម្រេច​​ដកខ្លួន​​ចេញ​ពីគណៈកម្មការបុណ្យ​​សព​​បងប្រុសខ្លួន គឺដោយសារ​​តែ​លោក មើល​ឃើញ​​ការ​​សម្រេច​នានា​​របស់គណៈក​ម្មការ​បុណ្យ ​គឺមិន​មាន​​ភាព​ប្រាកដ​ប្រជា​ច្បាស់លាស់​​ឡើយ​។ ហើយ​​ការ​​​សម្រេច​​​នោះ គឺ​ធ្វើ​ឡើងមិនបានឆ្លង​រូបលោកជា​សមាជិក​គ្រួសារសព ហើយមិន​​បាន​​ឆ្លង​​​សមាជិក​គណៈ​កម្មការ​បុណ្យ​សព​ដែរ។​ ​លោក កែម រិទិ្ធសិទ្ធិ បានបន្តរទៀតថា តេជគណប៊ុត ប៊ុនតិញ​មិនបានធ្វើការពិភាក្សាគ្នាមុនទេ មិនថាលោកជាប្អូនបង្កើតនៃសព ហើយ​សូម្បី​តែ​​​លោក ប៉ា ងួន​ទៀង​ ជា​ប្រធានគណៈ​កម្មការ​​​បុណ្យ​​សព​លោក បណ្ឌិត​កែម ឡី ក៏តេជគណប៊ុត ប៊ុន​តិញ​​មិន​បា​ន​​​ពិភាក្សា​ជាមួយ​គ្នាមុនធ្វើការសម្រេច​ ក្នុង​​កម្មវិ​​ធី​បុណ្យ​សព​កន្លង​មកដែរ​។ ប៉ុន្តែ​ការ​​សម្រេច​​ទាំង​​នោះ​​បែរ​​ជា​ត្រូវ​បាន​ព្រះតេជគណ ប៊ុត ប៊ុនតិញ ជាអ្នក​ចេញ​មុខ​សម្រេច​ដោយ​អះអាង​ថា​ខ្លួន​ជា​តំណាង​គណៈ​កម្មការ​បុណ្យទៅវិញ ដោយ​​គ្មាន​​ការ​​​ពិគ្រោះ​ពីសមា​ជិក​​​គណៈ​កម្មការ​​សោះឡើយ។
ព្រះ​តេជ​គណ​ប៊ុត ប៊ុនតិញ ត្រូវ​បាន​​មហាជន​​ទទួល​​ដឹង​ថា ព្រះអង្គ​គឺជាអ្នក​គាំទ្រ​​គណបក្សសង្គ្រោះ​ជាតិ​​យ៉ាង​ពេញ​ទំហឹង​ ហើយរាល់​​សកម្មភាព ឬព្រឹត្តិការណ៍​​នយោបាយ​​របស់គណបក្ស​សង្គ្រោះជាតិ​ មិន​​ដែល​​បាត់​មុខ​​ព្រះអង្គ​ម្តងណាឡើយ។ លោក​​បណ្ឌិត​កែម ឡី​គឺជា​​អ្នក​វិភាគ​​នយោបាយ​​ម្នាក់​​ដ៏​ល្បី​ល្បាញ​​តាម​បណ្តាល​​វិទ្យុ​ ជាតិ អន្តរជាតិនានា រហូត​មាន​រហ័ស​នាម​​ថា ជាអ្នកវិភាគ​ឯក​រាជ្យ​។ ប៉ុន្តែ​បន្ទាប់​​ពី​លោក​បណ្ឌិតកែម ឡី ត្រូវបាន​​ខ្មាន់​​កាំ​ភ្លើង​​​បាន​​បាញ់​​​សម្លាប់​​លោក​ នៅ​ក្នុង​​ហាង Star mart ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​​ថ្ងៃ​អាទិត្យ​​ទី​​១០ កក្កដា​ឆ្នាំ​២០១៦​កន្លង​មក គេ​ឃើញ​មាន​​សកម្មភាព​​​​សកម្មជន និង​យុវជន​​របស់គណបក្សសង្គ្រោះ​ជាតិ​ជា​ច្រើន​​រូប ​បាន​ចេញមុខ​​​ជ្រោ​មជ្រែង​​​​​ក្នុង​ពិធីបុណ្យ​​នេះ រហូត​មាន​​ការ​ផ្លាស់ប្តូរ​ កាល​​បរិច្ឆេទ​​នៃការ​​ដង្ហែរ​សព​​លោក​បណ្ឌិត​កែម ឡី ជាច្រើន​លើក​​ជា​ច្រើនសារ ។ហើយ​មាន​ការ​​ចេញ​មុខ​បកស្រាយ​​ដោយ​​ព្រះតេជ​គណ ប៊ុត ប៊ុនតិញ ជា​និច្ចជា​​កាល ដែល​វា​បង្ហាញ​ពី​កាល​​រំលោភ​សិទ្ធិ​សម្រេចពី​បងប្អូន​​នៃគ្រួសារសព។
មូល​ហេតុនេះ​ហើយ​​​ដែល​​ធ្វើ​ឲ្យ​ប្អូ​នប្រុស​​បង្កើត​សព​លោក​បណ្ឌិតកែម ឡី ត្រូវ​ដក​​ខ្លួនចេញ​​ពីសមាជិក​​គណៈ​កម្មការ​​បុណ្យ​​ស​ព​នេះ​។ ប៉ុន្តែ​ទោះ​បីជា​យ៉ាងណា​លោក​នៅ​តែ​ជួយ​សង្កេតការណ៍ និង​ជួយជ្រោមជ្រែង​សព​បងប្រុស​របស់លោករហូតចប់ចុងចប់ដើម។
 
ប្អូនលោកបណ្ឌិតកែម ឡី ដកខ្លួនពីគណៈកម្មការ​បុណ្យព្រោះ​ តេជ​គណប៊ុត ប៊ុនតិញបំពានសិទ្ធិ ប្អូនលោកបណ្ឌិតកែម ឡី ដកខ្លួនពីគណៈកម្មការ​បុណ្យព្រោះ​ តេជ​គណប៊ុត ប៊ុនតិញបំពានសិទ្ធិ Reviewed by lalanah on 4:13 AM Rating: 5

No comments:

Powered by Blogger.