khmer news 2day
khmer news
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គិតត្រឹមវេលាម៉ោង០៣ និង២៥នាទីរសៀលថ្ងៃទី០៦ កក្កដា ២០១៦ នេះ ពាក់ព័ន្ធករណីស្លាប់និស្សិតឆ្នាំទី៥ បើ
ទោះបីជាមិនទាន់មានការឆ្លើយសារភាពណាមួយ
ពីបុរសជាអ៊ំប្រុសឈ្មោះកែ សារិទ្ធ អាយុ៤៥ឆ្នាំ យ៉ាងណាក៏ដោយ
តែត្រូវសមត្ថកិច្ចទទួលដំណឹងមួយទៀត ដែលមិននឹកស្មានដល់ ។
ប្រភពឱ្យ ដឹងថា ការពិតបុរសជាអ៊ំប្រុសនិស្សិតឆ្នាំទី៥នោះ គឺជាឪពុកបង្កើតរបស់ជនសង្ស័យជាឃាតករឈ្មោះម៉ី គឹមហេង (ហៅដំ) អាយុ២១ឆ្នាំ គឺជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ផ្នែកគណិតវិទ្យា) និងជានិស្សិតពេទ្យផងដែរ ដែលបានចាក់សម្លាប់ចាក់សម្លាប់នារី ជាមន្ត្រីយោធានៅខាងលិចផ្សារដេប៉ូ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ មិថុនា ២០១៦ កន្លងមក ស្ថិតនៅខាងលិចផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។
ប្រភពបន្តថា រឿងរ៉ាវទំនាស់រវាងអ៊ំប្រុស និងនិស្សិតឆ្នាំទី៥ជាក្មួយនេះ គឺកន្លងមក ពេលសមត្ថកិច្ចកំពុងស្រាវជ្រាវសួររកឃាតករសម្លាប់នារីនោះ ត្រូវស្រាវជ្រាវតាមរករហូតដល់ផ្ទះ ដោយបានសួររកឈ្មោះម៉ី គឹមហេង (ឃាតករ) នោះ ហើយត្រូវជនរងគ្រោះដែលស្លាប់ បានបង្ហាញប្រាប់សមត្ថកិច្ច ទើបឃាត់ខ្លួនបាន ។
ក្រោយមក ត្រូវអ៊ំប្រុសរូបនោះខឹងសម្បារជាមួយជនរងគ្រោះថា ពេលសមត្ថកិច្ចមកសួរនាំ ហេតុអ្វីមិនព្រមជួយលាក់បាំងអ៊ីចឹង? រួចក៏អន់ចិត្តតាំងពីពេលនោះមក ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងសួរនាំបុរសជាអ៊ំប្រុសតាមជំនាញ ខណៈដែលមិនទាន់ឆ្លើយសារភាពក៏ដោយ ។
គួររំលឹកថា គិតត្រឹមវេលាម៉ោង០១ និង៥២នាទីរសៀលថ្ងៃទី០៦ កក្កដា ២០១៦ នេះ ករណីនិស្សិតពេទ្យឆ្នាំទី៥ អារ.កសម្លាប់ខ្លួនឯងនោះ ត្រូវសមត្ថកិច្ចដាក់ការសង្ស័យថា មិនអាចជាករណីធ្វើអត្តឃាតខ្លួនឯងនោះទេ ដោយដាក់ការសង្ស័យទៅលើបុរសជាអ៊ំប្រុសរបស់ជនរងគ្រោះតែម្តង ព្រោះមានកត្តាសង្ស័យជាច្រើនចំណុច ។
ប្រភពឱ្យដឹង ថា បុរសជាអ៊ំប្រុសជនរងគ្រោះឈ្មោះកែ សារិទ្ធ អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (ផ្ទះកើតហេតុ) ។ ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះកែ វុទ្ធី អាយុ២៥ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី៥ បានរស់នៅជាមួយអ៊ំប្រុសតាំងពីតូចមកម្ល៉េះ ។
ប្រភពបន្តថា មូលហេតុដែលសមត្ថកិច្ចសង្ស័យនោះគឺចំណុចទី១-មុនពេលកើហេតុនៅ ក្នុងផ្ទះនោះ គឺមានមនុស្សតែ២នាក់គត់ គឺជនរងគ្រោះនិងអ៊ំប្រុសខាងលើ ។ ហើយខណៈដែលផ្អើលនោះពេលសមត្ថកិច្ចទៅដល់ ត្រូវបុរសអ៊ំប្រុសនិយាយប្រាប់សមត្ថកិច្ចមុន ដោយមិនទាន់បានសួរនាំផង ដោយនិយាយថា «គាត់ឡើងទៅឡៅតឿមើល បន្ទាប់ពីបងប្អូនទូរស័ព្ទមក តែក្មួយមិនលើក ទើបប្រទះឃើញស្លាប់ ។ ខ្ញុំមាសសុទ្ធមិនខ្លាចភ្លើងទេ ព្រោះខ្ញុំជាអ្នកចិញ្ចឹមវា (ជនរងគ្រោះ) តាំងពីបាតជើងក្រហម »។
ចំណុចទី២-អ៊ំ ប្រុសរូបនោះនិយាយថា ជនរងគ្រោះបានយកកាំបិតអារ.កខ្លួនឯង តែសមត្ថកិច្ចរកមិនឃើញកាំបិតនោះទេ ។ចំណុចទី៣-ត្រូវគេដឹងថា បុរសជាអ៊ំប្រុស ធ្លាប់អន់ចិត្តជាមួយជនរងគ្រោះ រឿងមិនការពារកូនប្រុសរបស់គាត់ និងចំណុចទី៤-ដែលសង្ស័យបំផុតនោះ នៅលើខោបុរសអ៊ំប្រុសមានប្រឡាក់ឈាម ហើយប្រសិនបើជនរងគ្រោះអារ.កសម្លាប់ខ្លួនមែន គឺមិនអាចស្លាប់ភ្លាមៗនោះទេ ព្រោះអាចឈឺហើយត្រូវមានដង្ហើមតិចៗ តែដោយឡែក ពេលភ្ញាក់ផ្អើលនោះជនរងគ្រោះបានស្លាប់មុនទៅហើយ និងមានឈាមបាញ់ពេញជញ្ជាំងផ្ទះទៀត ហាក់ដូចមានមនុស្សធ្វើសកម្មភាពសម្លាប់ទៅវិញ ។ បច្ចុប្បន្ន បុរសជាអ៊ំប្រុសត្រូវសមត្ថកិច្ចនាំទៅសាកសួរបន្ថែមនៅប៉ុស្តិ៍ កាកាប ។
ក្តៅៗទើបទទួលបាន! អ៊ំប្រុសនិស្សិតឆ្នាំទី៥ដែលស្លាប់ជាអ្នកណាហើយ
ពុធ ០៦ កក្តដា, ២០១៦ ១៦:០២

Reviewed by lalanah
on
5:17 PM
Rating:
No comments: