អ៊ិន សុភិន ទម្លាយ​ប្រយោគ​ចុក​ទ្រូង​ដែល​កប់​ទុក​យូរ​​ទាក់ទង​រឿង​កូន​ស្រី​

សិល្បៈ៖ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានទម្លាយប្រយោគដែលកប់ទុកក្នុងទ្រូងជាយូរ មកហើយនោះ ក្នុងទំព័រហ្វេសប៊ុក (Facebook) ទាក់ទិននឹងរឿងរ៉ាវស្នេហាដូចទុំនិងទាវ រវាងកូនស្រីរបស់លោកជាមួយនឹងពិធីករ ប៉ែន ចំរុង ដែលផ្អែមល្ហែមប្ដូរផ្ដាច់ រហូតបែកបាក់គ្នានៅក្នុងតុលាការ។
ក្នុងសារនោះលោកបានសរសេរថា “លំបាកស្ទើរតែបាត់បង់ជីវិត ទើបមានថ្ងៃនេះហើយពិបាកស៊ូទ្រាំបំផុត នៅពេលឃើញគេធ្វើបាបកូនរបស់យើង នៅនឹងមុខយើងផ្ទាល់”។
លោកបានទម្លាយសារបញ្ចប់ទំព័រស្នេហាកូនស្រីសំណព្វរបស់លោកដូចនេះ  បន្ទាប់អ្នកនាង ភិន សុដាលីស បានធ្វើសន្និសីទកាសែត បើកកកាយពីទង្វើហុតទឹកសម្លឹកកាក របស់អតីតស្វាមី ឥតខាន់ស្លារបស់ខ្លួន គឺលោក បែន ចំរុង ប្រាប់ទៅអ្នកសារព័ត៌មានជាច្រើននាក់  នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
ដោយឡែកលោកបែន ចំរុង នៅមិនទាន់ចេញប្រតិកម្មណាមួយទាក់ទិននឹងការបើក កកាយពីបំណងពិតរបស់លោក ដែលចូលមកជ្រៀតជ្រែកក្នុងខ្សែជីវិតរបស់ ភិន សុដាលីស ដូចការលើកឡើងយ៉ាងណានោះទេ៕
អ៊ិន សុភិន ទម្លាយ​ប្រយោគ​ចុក​ទ្រូង​ដែល​កប់​ទុក​យូរ​​ទាក់ទង​រឿង​កូន​ស្រី​ អ៊ិន សុភិន ទម្លាយ​ប្រយោគ​ចុក​ទ្រូង​ដែល​កប់​ទុក​យូរ​​ទាក់ទង​រឿង​កូន​ស្រី​ Reviewed by lalanah on 7:35 PM Rating: 5

No comments:

Powered by Blogger.