សពលោក បណ្ឌិត កែម ឡី សម្រេចបញ្ចុះ នៅស្រុកកំណើត ខេត្តតាកែវ

ភ្នំពេញ៖សពលោកបណ្ឌិត កែម ឡី អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា ត្រូវបានឃាតករ បាញ់សម្លាប់ក្នុង ស្តាម៉ាត ស្តុបបូកគោល នៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ត្រូវបាន ក្រុមគ្រួសារសម្រេច បញ្ចុះសពលោក នៅស្រុកកំណើត នៅឯភូមិ អង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក កែម រិទ្ធីសិទ្ធិ ត្រូវជាប្អូនប្រុសបង្កើតរបស់ លោកបណ្ឌិត កែម ឡី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ថា "សពនឹងត្រូវបាន ក្រុមគ្រួសារយើងខ្ញុំយកទៅបញ្ចុះ នៅក្នុងខេត្តតាកែវ ស្រុកត្រាំកក់ ឃុំលាយបូរ ហើយសពត្រូវដង្ហែរ ចេញនៅថ្ងៃទី១៨ខែ កក្កដា ខាងមុខនេះ"។
សូមបញ្ជាក់ថា សពលោកបណ្ឌិត កែម ឡី ត្រូវបានតម្កល់ទុករយៈពេល ១០ថ្ងៃ នៅវត្តចាស់ សង្កាត់ជ្រោយចង្វារ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួម គោរពវិញ្ញាណក្ខន្ធ ហើយរហូតមកដល់ថ្ងៃទី១៤ កក្កដា នេះ មានរយៈពេល៥ថ្ងៃហើយ៕

Reviewed by lalanah
on
3:36 AM
Rating:
No comments: