យុវជនកូនភ្លោះដែលធ្វើការជាមួយលោក កែម ឡី រត់ភៀសខ្លួន
យុវជនកូនភ្លោះដែលធ្វើការជាមួយលោក កែម ឡី រត់ភៀសខ្លួន
រាជធានីភ្នំពេញ ៖ យុវជនកូនភ្លោះដែលគេស្គាល់ថាជាអ្នករួមការងារជាមួយលោកបណ្ឌិត កែម ឡី ឈ្មោះ ជុំ ហួត និង ជុំ ហួរ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ដែលមានអាក់ខោន Chum Hout Chum Hour ដោយបញ្ជាក់ថា«មានតែខោអាវមួយកំផ្លេពាក់ជាប់នឹងខ្លួន ត្រូវបង្ខំចិត្តចាកចេញទៅទាំងអារម្មណ៍ក្ដុកក្ដួលក្រៃលែង។ លាហើយកម្ពុជាអើយ។» ។មួយថ្ងៃមុនពេលសរសេរបង្ហោះសារ ខាងលើនៅព្រឹកថ្ងៃទី១៤ កក្កដា ២០១៦ ពោលគឺកាលពីថ្ងៃទី១៣ កក្កដា យុវជនកូនភ្លោះដែលកោរសក់សងគុណលោក កែម ឡី បានសរសេរដែរថា «ពេលនេះពួកខ្ញុំអត់មានសុវត្ថិភាពទេ ហើយកំពុងតែនៅកន្លែងមួយ។ We not safe now and stay somewhere.»
យ៉ាងណាក៍ដោយ បើតាមរូបភាពយុវជនទាំងពីរកំពុងអង្គុយនៅក្នុងយន្តហោះមិនបាន បញ្ជាក់ពីប្រទេសដែលអ្នកទាំងពីរត្រូវលាក់ខ្លួននោះទេ ។
ជុំវិញ ការភៀសខ្លួនទៅក្រៅប្រទេសរបស់យុវជនទាំងពីរនេះ គេមិនដឹងថាពាក់ព័ន្ឋនឹងរឿងអ្វីនោះទេ រីឯមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅមិនទាន់ឃើញមានការអត្ថាធិប្បា ណាមួយនៅឡើយដែរ គិតត្រឹមវេលាម៉ោង២និង០៥នាទីរសៀលថ្ងៃទី១៤កក្កដានេះ។
នៅ លើបណ្តាញទំនាក់ទំនងសង្គមយុវជនបងប្អូនភ្លោះនេះបានសរសេរក្រោយពេល លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ដោយបញ្ជាក់ថា«នេះជាការឈឺចាប់ បំផុត និងការសងគុណចំពោះការបាត់បង់ជីវិតរបស់លោកពូបណ្ឌិតកែម ឡី ពួកខ្ញុំនឹងខិតខំបន្តវេនពីលោកពូកបណ្ឌិតកែម ឡី ដើម្បីបំពេញគោលបំណងគាត់»៕
យុវជនកូនភ្លោះដែលធ្វើការជាមួយលោក កែម ឡី រត់ភៀសខ្លួន
Reviewed by lalanah
on
7:19 PM
Rating:
No comments: