ជួប ​សម្លាប់ ទូរស័ព្ទ​ទៅ​ប្រពន្ធ​មុន​ពេល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

ជួប ​សម្លាប់ ទូរស័ព្ទ​ទៅ​ប្រពន្ធ​មុន​ពេល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី

ភ្នំពេញៈ បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​សម្លាប់​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ទូរស័ព្ទ​ទៅ​ប្រពន្ធ​របស់​គាត់​ជាច្រើន​ដង​ពី​ផ្ទះ​សំណាក់​នៅ​យប់​មុន​ថ្ងៃ​កើត​ហេតុ​ដោយ​និយាយ​ថា​ «គាត់​ដេក​មិន​លក់»។ នេះ​បើ​តាម​នគរបាល​មូលដ្ឋាន​ដែល​បាន​សម្ភាស​គ្រួសារ​គាត់។
លោក អឿត អាង ហៅ ជួប សម្លាប់ អាយុ ៤៤ ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ពុធ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​កាន់កាប់​អាវុធ​ដោយ​ខុស​ច្បាប់​បន្ទាប់​ពី​បាញ់​សម្លាប់​លោក កែម ឡី ជាមួយ​នឹង​កំាភ្លើង​ខ្លី​ម៉ាក Glock ខណៈ​លោក​កំពុង​ផឹក​កាហ្វេ​នៅ​ហ្គារ៉ាស់​សាំង​កាល់តិច បូកគោ ក្នុង​រាជធានី​ភ្នំពេញ។
បើ​ទោះបី​ជា​លោក អាង «សារភាព» ទៅ​នគរបាល​កាល​ពី​ថ្ងៃ​ពុធ​ថា​គាត់​បាញ់​លោក កែម ឡី គឺ​ដោយសារ​លោក កែម ឡី ជំពាក់​លុយ​គាត់​ក៏ដោយ ក៏​សមាជិក​គ្រួសារ​រួម​ទាំង​ប្រពន្ធ និង​ម្តាយ​របស់​គាត់​មិន​ដែល​ឮ​ជនសង្ស័យ​និយាយ​អំពី​ឈ្មោះ លោក កែម ឡី ឬ​ការ​ជំពាក់​ប្រាក់​អ្វី​នោះ​ទេ។
ខណៈ​សាធារណជន​ជាច្រើន​យល់​ថា​ការ​បាញ់​សម្លាប់​ជា​រឿង​នយោបាយ​នគរបាល​ស្រុក និង​ខេត្ត​បាន​ចំណាយ​ពេល​ជាច្រើន​ម៉ោង​សាកសួរ​គ្រួសារ​របស់​លោក អាង រួម​ទាំង​ប្រពន្ធ​របស់​គាត់​រស់នៅ​ក្នុង​ឃុំ​នគរភាស​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។
អធិការ​ស្រុក​អង្គរជុំ​លោក ម៉ាន់ សុខហាប់ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​បាន​ចាកចេញ​ពី​ស្រុក​ទៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ១ កក្កដា ត្រូវ​បាន​គ្រួសារ​របស់​គាត់​និយាយ​ថា​គាត់​ដេក​មិន​លក់​ទាល់​តែ​សោះ​នៅ​យប់​មុន​អំពើ​ឃាតកម្ម​ដោយ​ទូរស័ព្ទ​ទៅ​ប្រពន្ធ​របស់​គាត់​ចំនួន ៥ ដង។

 

ជួប ​សម្លាប់ ទូរស័ព្ទ​ទៅ​ប្រពន្ធ​មុន​ពេល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជួប ​សម្លាប់ ទូរស័ព្ទ​ទៅ​ប្រពន្ធ​មុន​ពេល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី Reviewed by lalanah on 1:40 AM Rating: 5

No comments:

Powered by Blogger.