លោកសម រង្ស៊ី៖ ដោយសារលោកបណ្ឌិតកែម ឡីគ្រោងចូល បក្សសង្គ្រោះជាតិទើបគេសម្លាប់
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា
ការសម្លាប់លោកបណ្ឌិតកែម ឡី ជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញនេះ
គឺដោយសារគេដឹងមុនថា
លោកបណ្ឌិតមានគម្រោងចូលរួមជាមួយគណបក្សសង្គ្រោះជាតិជាផ្លូវការនៅពេល
ខាងមុខ ដូច្នេះទើបបានជាគេចាត់វិធានការជាមុន
គឺបាញ់សម្លាប់លោកបណ្ឌិតតែម្តង។
នៅក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់លោកបណ្ឌិត កែម ឡី នៅវត្តពោធិវង្ស នៅជាយទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៧កក្កដានេះ លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅស្រុក បានថ្លែងថា លោកបណ្ឌិតកែម ឡី និងលោកកឹម សុខា គឺជាមនុស្សត្រូវរ៉ូវគ្នាណាស់ ទុកចិត្តគ្នា ស្រលាញ់គ្នាណាស់ ដូច្នេះហើយគេដឹងមុនថា លោកបណ្ឌិតកែម ឡី មានគម្រោងចូលរួមជាផ្លូវការក្នុងគណបក្សសង្គ្រោះជាតិខាងមុខ គឺរឹតតែធ្វើឲ្យគណបក្សសង្គ្រោះជាតិកាន់តែខ្លាំងជាងមុន ដូច្នេះហើយទើបធ្វើឲ្យគេចាត់វិធានការសម្លាប់លោកបណ្ឌិតកែម ឡី ដើម្បីកុំឲ្យលោកបណ្ឌិតបានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។
ប្រធានគណបក្សប្រឆាំងរូបនេះបាន បញ្ជាក់ថា យើងរង់ចាំតែឳកាសប្រជារាស្ត្រខ្មែរ នឹងកាត់ក្តី ហើយនិងសម្រេចចិត្តយកច្បាប់ពិតប្រាកដឲ្យមានការសុីបអង្កេត ពិតប្រាកដ។ លោកថាករណីនេះមិនចាំបាត់សុីបអង្កេតអីទេ គឺទាល់តែមានតុលាការឯករាជ្យមួយក្រោមរបបនយោបាយថ្មីមួយដែលលើក តម្កើនការពិត និងយកច្បាប់ជាធំ មិនមែនយកអំណាចជាធំ យកលុយជាធំឡើយ។
សូមបញ្ជាក់ថា សពលោកបណ្ឌិតកែម ឡី គឺគ្រោងនឹងប្រារព្វពិធីដង្ហែទៅកាន់ខេត្តកំណើតរបស់លោកបណ្ឌិត នៅឯខេត្តតាកែវ នៅថ្ងៃអាទិត្យទី២៤ ខែកក្កដាខាងមុខ។ នេះបើយោងតាមសង្ឃដិការរបស់ព្រះតេជគណប៊ុត ប៊ុនតិញសមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិតកែម ឡី បានលើកឡើងកាលពីថ្ងៃចន្ទទី១៨កក្កដានេះ។

Reviewed by lalanah
on
4:19 AM
Rating:
No comments: