ច​ន​ ​ច័​ន្ទលក្ខិ​ណា​ ​ត្រៀ​ម​ប្តឹង​បុ​រ​​ស​ម្នាក់​ ទៅ​តុ​​លា​កា​រ ​ក្រោយ​ដៀល​​នាង​​ថា ជា​​ស្រី​ផិ​ត​ប្តី​

ច​ន​ ​ច័​ន្ទលក្ខិ​ណា​ ​ត្រៀ​ម​ប្តឹង​បុ​រ​​ស​ម្នាក់​ ទៅ​តុ​​លា​កា​រ ​ក្រោយ​ដៀល​​នាង​​ថា ជា​​ស្រី​ផិ​ត​ប្តី​

ភ្នំពេញៈ ​តា​រាសម្តែ​​ង ​និ​ង​ជាពិធី​​ការិនី​ ​ប្រចាំ​​ស្ថា​នីយ​ទូ​រ​ទ​ស្សន៍​ បា​យ័​​ន​ ​អ្នកមេ​ម៉ាយ​ចា​យ​ស​​ម្រស់​​ ​អ្ន​ក​​នា​ង​ ​ច​ន​ ​ច័​ន្ទ​​ល​ក្ខិណា​ ​ថ្មី​ៗ​នេះបា​ន​ប​ង្ហាញ​ឲ្យ​ម​​ហាជ​​ន​ដឹ​ង​ថា ​នា​ង​កំ​ពុ​ងតែ​​មា​ន​គ​ម្រោ​ង ​ក្នុ​ង​កា​រ​រៀ​បចំ​​ពា​ក្យប​​ណ្តឹ​ង​ ​ប្តឹ​ង​បុ​រ​ស​ម្នាក់​ ដែ​ល​​ធ្វើ​កា​រ​ជេ​រប្រ​មា​​ថ​នា​ង​ថា ​ជា​ស្រីក្ប​ត់​ប្តី​នៅ​លើ​ ប​​ណ្តាញ​ទំ​នា​ក់​ទំន​ង​ ស​​ង្គ​ម​ជា​សា​រធា​រណៈ។
ដោ​យនា​ង​​ចា​ត់​ទុ​ក​ថា​កា​​រប្តឹ​​ង​ ​ទៅ​លើ​បុ​រ​ស​ម្នា​​ក់​នេះ ​គឺ​គ្រា​ន់​​តែ​ជាកា​រ​ស្វែ​ង​រ​ក​ យុ​​តិ្ត​ធ​ម៌​សម្រា​ប់​ខ្លួនឯ​​ង​ ​តែ​ប៉ុ​​ណ្ណោះ​។​ ​ ​កា​ល​ពី​ប៉ុ​ន្មា​ន​ថ្ងៃ​មុ​ន​នេះ​ ​អ្ន​ក​នា​ង​ ​ច​ន​ ច័ន្ទលក្ខិណា បានរំលេចរូបថតមួយសន្លឹក ដែលនាងថតជាមួយកូនស្រីបណ្តូលចិត្ត ហើយនាងភ្ជាប់មកជាមួយសារថា «មុខដូចឳគ្មានល្អៀងមកម៉ែ ម៉ាបន្តិចណាសោះហ្មង !!!»។
ហើយនៅក្នុងនោះ ក៏មានបុរសម្នាក់មានឈ្មោះថា វឿន ចាន់វីរៈបុត្រ ចូលមក Comment ថា «ម៉ែក្បត់មេចដូចម៉ែ» ដែលជាដើមហេតុធ្វើ ឲ្យតារារូបនេះ ឆេះដុំតបតទៅវិញដោយមិនសំចៃដៃថា « ច្បាស់អត់ថាខ្ញុំក្បត់ ? រកភ័ស្តុតាងឲ្យច្បាស់ បើមិនច្បាស់អ្នកឯង នឹងជួបខ្ញុំនៅតុលាការ ឥឡូវខ្ញុំទុកពេលឲ្យអ្នកឯង១អាទិត្យ លាងខួររកភ័ស្តុតាង អោយច្បាស់ អាទិត្យក្រោយជួបគ្នា» ។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះបានបង្ហាញ ពីអារម្មណ៍ខឹងក្រោធទៀតថា « កុំអាងខ្ញុំជាមនុស្សមហាជន ចង់មកដៀលខ្ញុំ ស្រេចចិត្ត ខ្ញុំបង្ហោះក្នុង Acc ផ្ទាល់ខ្លួនរបស់ខ្ញុំទេ តែអ្នកមកបំពានសិទ្ធខ្ញុំ បំណាច់អ្នកមិនគោរពសិទ្ធខ្ញុំទៅហើយ ខ្ញុំក៏មិនគោរពអ្នកវិញដែរ ខ្វះអីមនុស្សជេរខ្ញុំ និងដៀលខ្ញុំ តែខ្ញុំមិនខ្វល់ ព្រោះពួកគេមិនដែលចូលមកជេរក្នុងAcc ផ្ទាល់ខ្លួនខ្ញុំទេ ខ្ញុំលែងយល់មុខទៀតហើយ ហើយបើក្លាហានចេញមុខមក » ។
នៅក្នុងនោះដែល អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានប្រកាសទុកពេល១សប្តាហ៍ ក្នុងការបើកឱកាសឲ្យបុរសនោះ រកភស្តុតាង ហើយនឹង ជាមួយនាងនៅអាទិត្យក្រោយនេះ។
បើទោះជាយ៉ាងណា សម្រាប់ការព្រមានដាក់ពាក្យប្តឹង ទៅលើបុរសខាងលើ ពីតារាស្រីរូបនេះត្រូវបាន អ្នកលេងបណ្តាញទំនាក់ទំនងសង្គម Facebook ជាច្រើនបានធ្វើការបញ្ចេញ ប្រតិកម្មមិនពេញចិត្តតែម្ចាស់ សាម៉ីខ្លួនហាក់ដូចជាមិនខ្វល់នោះទេ ដោយនាងប្រកាន់ តែជំហរចង់ប្តឹងតែប៉ុណ្ណោះ ៕

 

ច​ន​ ​ច័​ន្ទលក្ខិ​ណា​ ​ត្រៀ​ម​ប្តឹង​បុ​រ​​ស​ម្នាក់​ ទៅ​តុ​​លា​កា​រ ​ក្រោយ​ដៀល​​នាង​​ថា ជា​​ស្រី​ផិ​ត​ប្តី​ ច​ន​ ​ច័​ន្ទលក្ខិ​ណា​ ​ត្រៀ​ម​ប្តឹង​បុ​រ​​ស​ម្នាក់​ ទៅ​តុ​​លា​កា​រ ​ក្រោយ​ដៀល​​នាង​​ថា ជា​​ស្រី​ផិ​ត​ប្តី​ Reviewed by lalanah on 11:23 PM Rating: 5

No comments:

Powered by Blogger.