ភរិយាលោក កែម ឡី អំពាវនាវឲ្យអ្នកចូលរួមហែរសព គោរពតាមការណែ​នាំរបស់​អាជ្ញាធរ មិនហែរថ្មើរជើង.!

ភរិយាលោក កែម ឡី អំពាវនាវឲ្យអ្នកចូលរួមហែរសព គោរពតាមការណែ​នាំរបស់​អាជ្ញាធរ មិនហែរថ្មើរជើង.!

(ភ្នំពេញ)៖ ក្រោយចេញពីប្រជុំជាមួយមន្ត្រីសាលារាជធានីភ្នំពេញ ពាក់ព័ន្ធការដង្ហែរសពលោកបណ្ឌិត កែម ឡី ពីជ្រោយចង្វារ យកទៅវបញ្ចុះនៅស្រុកកំណើត នាស្រុកត្រាំកក់ ខេត្តតាកែន នៅព្រឹកមិញនេះ អ្នកស្រីប៊ូ រចនា ភរិយាសព បានថ្លែងប្រាប់អ្នកកាសែតថា អ្នកស្រីឯកភាពតាមសាលារាជធានីទាំងស្រុង ក្នុងការរៀបចំពិធីដង្ហែរនេះ ដោយអ្នកស្រីសន្យានឹងធ្វើការអំពាវ នាវឲ្យអ្នកចូលរួមទាំងអស់ជៀសវាង ការដង្ហែរសពដោយថ្មើរជើង គឺសូមឲ្យហែរដោយរថយន្ត និងម៉ូតូវិញ។

អ្នកស្រីប៊ូ រចនា បានអះអាងថា អ្នកស្រីនឹងធ្វើការអំពាវនាវឲ្យអ្នកចូលរួមហែរសពប្ដីរបស់អ្នកស្រីទាំងអស់ត្រូវចូលរួមពិធី ដង្ហែរដោយមធ្យោបាយម៉ូតូ និងរថយន្ត ជៀសវាងការដង្ហែរដោយថ្មើរជើង ដើម្បីជាការយល់ស្របទៅតាមសំណូមពររបស់សាលារាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់​ពីប្រជុំជជែក និង​ពិភាក្សាមានរយៈពេលពីរថ្ងៃ រវាងអាជ្ញាធររាជធានីភ្នំពេញ ជាមួយ​ក្រុម​គ្រួ​សារ​សព​បណ្ឌិត កែម ឡី ដែលត្រូវដង្ហែរយកទៅ​បញ្ចុះនៅខេត្តតាកែវនៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ ជាលទ្ធ​​​ផល​ចុង​ក្រោយ អាជ្ញាធររាជធានីភ្នំពេញ បាន​ឯកភាពយកតម្រាយផ្លូវតាមគ្រួសារសពវិញ​ហើយ គឺហែ​​​​ចេញ​ពីវត្ត​ចាស់​ ឆ្លងកាត់​ស្ពា​ន​ជ្រោយចង្វា​រ​ បត់តាម​មហាវិ​ថីព្រះ​មុនី​វង្ស ដល់ស្តុប​បេកាសេរួចប​ត់ស្តាំតាម​បណ្ដោ​យ​​មហា​វិថី​ស​ហ​ព័ន្ធ​​រស្ស៊ី ​​ដល់​រង្វង់មូលចោម​ចៅ​ រួចតម្រង់​​ឆ្ពោះ​ទៅកាន់ផ្លូវជាតិ​លេខ​៣ ដើម្បី​បន្តដំ​ណើរ​​​ទៅ​កាន់​ភូមិ​អង្គតាកុប ឃុំលា​យ​បូ ស្រុកត្រាំកក់ ខេត្ត​តា​កែវតែម្តង ប៉ុន្តែអាជ្ញាធរមិន​តម្រូវ​​ឲ្យមាន​ការ​ដង្ហែរដោយថ្មើរជើង និងស្រែកក​ជ័យឃោសឬលើកបដាដែលពាក់​ពន្ធ័​ជាមួយន​យោ​បាយ​ឡើយ។
ដើម្បីសហការជួយសម្រួលដល់ពិធីដង្ហែរ កុំឲ្យរញ៉េរញ៉ៃបាត់បង់សណ្ដាប់ សាលារាជធានីក៏ជួយផ្ដល់ម៉ូតូស៊ីរ៉ែនបើកផ្លូវ និងរថយន្តពេទ្យចំនួន២គ្រឿង ដល់ក្បួនដង្ហែរផងដែរ។
សូមបញ្ជាក់ថា តាមគម្រោងរបស់គណៈកម្មការ គឺគ្រោងនឹងដង្ហែសពដោយថ្មើរជើងពីកន្លែងតម្កល់នាវត្តចាស់ ជ្រោយចង្វារ រហូតដល់រង្វង់មូលចោមចៅ ទើបដង្ហែរតាមរថយន្ត និងម៉ូតូបន្តដែលបំណងនេះត្រូវបានសាលារាជធានីបដិសេធ ព្រោះនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ កកស្ទះចរាចរ នឹងអាចកើតបញ្ហាផ្សេងៗផងដែរ៕

 

ភរិយាលោក កែម ឡី អំពាវនាវឲ្យអ្នកចូលរួមហែរសព គោរពតាមការណែ​នាំរបស់​អាជ្ញាធរ មិនហែរថ្មើរជើង.! ភរិយាលោក កែម ឡី អំពាវនាវឲ្យអ្នកចូលរួមហែរសព គោរពតាមការណែ​នាំរបស់​អាជ្ញាធរ មិនហែរថ្មើរជើង.! Reviewed by lalanah on 4:38 PM Rating: 5

No comments:

Powered by Blogger.