copy song

បទ Original របស់ថៃ ត្រូវបានគេបង្ហោះលើយូធូប បង្ហាញបទចម្លងរបស់ខ្មែរ ដល់ទៅ៤បទ បង្កើតបានជាបទ 5 in 1 (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី ០៦ កក្កដា ឆ្នាំ២០១៦ កន្លងទៅប៉ុន្មានថ្ងៃមុននេះ នៅលើគេហទំព័រយូធូប មាន Channel ថៃមួយឈ្មោះថា Troll ก๊อปปี้เพลง បានចងក្រងបទចម្រៀង ចំនួន៥បទបញ្ចូលគ្នា ក្នុងគោលបំណងចង់ប្រៀបធៀបឲ្យពិភពលោកបានដឹង កុំឲ្យមានការភាន់ច្រលំ រវាងបទដើម និងបទកូពី។
ក្នុងវីដេអូគេបានសរសេរបញ្ជាក់នៅលើបទចម្រៀងនីមួយៗយ៉ាងច្បាស់ ដោយក្បាលដំបូងគេ ពោលគឺបទទី១ សរសេរថា Original ឬមានន័យថាបទដើម និងទី២ រហូតដល់ទី ៥ សរសេរថា Copy ឬ ចម្លង ហើយទាំង៥បទនេះ បានជាបទ 5 in 1 ដោយយើងអាចមើលឃើញនៅលើចំណងជើងវីដេអូស្រាប់ ដែល Channel នេះបានដាក់ថា «รวมเพลงที่ก๊อปปี้เพลงไสว่าสิบ่ถิ่มกัน 5 in 1 » ប្រែថា៖ «សរុបចម្រៀងកូពី ពីបទ ไสว่าสิบ่ถิ่มกัน 5 in 1»។ គួរបញ្ជាក់ថា បទដើម «ไสว่าสิบ่ถิ่มกัน» មានន័យជាភាសាខ្មែរថា «សន្យាហើយថាមិនចោលគ្នា» និយាយពីរឿងពិតជីវិតស្នេហាគូសង្សាស្រុកស្រែ ដែលបានសន្យាថាមិនចោលគ្នា។ តែទីបំផុតក៏ចោលគ្នា ហើយរូបគេល្បីជាប់លេខ១ បានផ្លាស់ប្ដូរជីវិតពីកម្មករ ក្លាយជាតារាល្បី៕
 
copy song copy song Reviewed by lalanah on 5:39 AM Rating: 5

No comments:

Powered by Blogger.